អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមទទួលជួប អគ្គលេខាគណះបក្សពលករម៉ិចស៊ីក
(VOV)_ នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ អគ្គលេខា គណះបក្សពលករម៉ិចស៊ីក Alberto Anaya Gutierrez និងក្រុមសមាជិកសភា ម៉ិចស៊ីក
-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អគ្គលេខាគណះ
បក្ស ពលករម៉ិចស៊ីក Alberto Anaya Gutierrez បានជូនដំណឹងចំពោះ អគ្គលេខាបក្ស
Nguyen Phu Trong អំពីលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការរវាងបក្សទាំង
ពីរ ក្នុងរយះពេលកន្លងទៅ ក្នុងនោះលេចធ្លោគឺ កម្មវិធីអភិវឌ្ឍន៍ការដាំស្រូវទឹក ដាំ
ដូង នៅ ម៉ិចស៊ីក និងដាំដើមឈើ Nopan នៅវៀតណាម បណ្ដាសកម្មភាពផ្លាស់ប្តូរអំ
ពីទ្រឹស្ដី និងបទពិសោធន៍ ក្នុងការឃោសនា អប់រំ…។ល។ អគ្គលេខាបក្ស Nguyen
Phu Trong វាយតំលៃយ់ាងខ្ពស់ នូវរាល់ការរួមវិភាគទាន របស់គណះបក្សពលករម៉ិច
ស៊ីក និងបុគ្គល អគ្គលេខា Alberto Anaya Gutierrez ក្នុងការពង្រឹងនិងពង្រីកសាមគ្គី ភាព គាំទ្រវៀតណាម និងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ជាក់
ស្ដែង រវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខា Nguyen Phu
Trong បានឯកភាព បន្តបើកទូលាយ រាល់វិស័យ សហប្រតិបត្តិការ និង នាំទំនាក់ ទំនងសហប្រតិបត្តិការ រវាងបក្សទាំងពីរ កាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាពខ្ពស់
ជាងទៀត៕
|
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួប អគ្គលេខាធិការដ្ឋាន ពលករម៉ិចស៊ីក Alberto Anaya Gutierrez (http://www.chaobuoisang.net) |