អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកទីក្រុង ហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន តប តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងរយៈពេល ៣ ថ្ងៃ (១៨-២០ សីហា)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញស៊ើន ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ច។ (រូបថត៖ VOV)
ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញស៊ើន បានឲ្យដឹងថា តាមសេចក្តីថ្លែងការណ៍រួម និងការយោគយល់ រួមជាន់ខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ នាពេលខាងមុខ ភាគី ទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាំន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងមូលដ្ឋាននៃទំនុកចិត្តខាងនយោបាយ រួមគ្នាតម្រង់ទិសកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន; ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ - សន្តិសុខ; សម្រួលពាណិជ្ជកម្ម និងពង្រីកការនាំចេញកសិផល និងជលផលវៀតណាមទៅកាន់ទីផ្សារចិន; ជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ អនុវត្តន៍បានល្អនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" ជាមួយគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ"; ពន្លឿន "ការតភ្ជាប់រឹង" រវាងប្រទេសទាំងពីរលើផ្លូវរថភ្លើងល្បឿនលឿន ផ្លូវគោកល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន; លើកកំពស់ "ការតភ្ជាប់ទន់" ទាក់ទងនឹង គយឆ្លាតវៃ និងច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ការអភិវឌ្ឍបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន
លោក ស៊ី ជីនពីង។ (រូបថត៖ VOV)
ភាគីទាំងពីរបានឯកភាពយកឆ្នាំ ២០២៥ ជា “ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិន” រួមគ្នារៀបចំសកម្មភាពអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៩៥០-២០២៥); បង្កើនការផ្លាស់ប្តូរ វប្បធម៌ កិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ ព័ត៌មាន ការបោះពុម្ពផ្សាយ វិទ្យុ និងទូរទស្សន៍; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការថែទាំសុខភាព ឱសថបុរាណ ការការពារនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ; ពង្រីក និង លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការមូលដ្ឋាននិងការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ ជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍ បើកផ្លូវហោះហើរបន្ថែមទៀត និងលើកទឹកចិត្តភ្ញៀវទេសចរនៃប្រទេស មួយឱ្យធ្វើដំណើរទៅកាន់បរទេសមួយទៀតកាន់តែច្រើនឡើង។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តអនុវត្តន៍បានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រងបានល្អ និងដោះស្រាយយ៉ាងសកម្មការខ្វែងគំនិតគ្នានៅសមុទ្រ; បញ្ជាក់ សារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវឯកសារច្បាប់ស្តីពីព្រំដែនគោក និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ព្រំដែនគោកវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ