អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិ បតីនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ

(VOVWORLD) - គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងប្ដូរផ្ដាច់ក្នុងការធ្វើសេនាធិការ ការបញ្ជាណែនាំអោយដោះស្រាយការលំបាក ការជំពាក់ជំពិន ជំរុញដំណើរ ការស៊ើបអង្កេត យកមកកាត់ទោសបណ្ដារឿងក្ដីអំពើពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគ ស្មាញដែលត្រូវបានសាធារណៈមតិសង្គមយកចិត្តទុកដាក់។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិ បតីនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ (រូបថត៖ TTXVN)

  នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៅ ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ផ្ដល់មតិស្ដីពីគម្រោងធ្វើវិសោធនកម្មបំពេញ បន្ថែមបទបញ្ញត្តលេខ១៦៣-QĐ/TW កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣របស់ ការិយាល័យនយោបាយនីតិកាលទី១១ស្ដីពីមុខងារ ភារកិច្ច អំណាច របៀបធ្វើ ការ និងទំនាក់ទំនងការងាររបស់គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងគម្រោងធ្វើវិសោធនកម្ម បំពេញបន្ថែម សេចក្ដីសម្រេចចិត្តលេខ១៥៩-QĐ/TW កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ របស់ ការិយាល័យនយោបាយនីតិកាលទី១១ស្ដីពីមុខងារ ភារកិច្ច ការចាត់តាំងក្បាល ម៉ាស៊ីនរបស់គណៈកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹម។

        ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា ក្រោយរយៈ ពេល៦ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ១៥៩របស់ការិយាល័យនយោបាយមក គណៈកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹមបានស្រាវជ្រាវ ធ្វើសេនាធិការ លើកឡើង គោលជំហរ ទស្សនៈ និងទិសដៅធំៗជាច្រើនរបស់បក្សស្ដីពីកិច្ចការនយោបាយ ផ្ទៃក្នុង។ ទន្ទឹមនឹងនោះ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងប្ដូរផ្ដាច់ក្នុងការធ្វើសេនាធិការ ការបញ្ជាណែនាំអោយដោះស្រាយការលំបាក ការជំពាក់ជំពិន ជំរុញដំណើរ ការស៊ើបអង្កេត យកមកកាត់ទោសបណ្ដារឿងក្ដីអំពើពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគ ស្មាញដែលត្រូវបានសាធារណៈមតិសង្គមយកចិត្តទុកដាក់។ លោកអគ្គលេខា បក្ស ប្រធានរដ្ឋបានអះអាងថា គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយនិងគណៈកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹមបានរួមចំណែក ដ៏សំខាន់ទៅក្នុងការងារកសាង ពង្រឹងបក្ស កិច្ចការនយោបាយផ្ទៃក្នុង ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមនោះពង្រឹងជំនឿជឿជាក់របស់ប្រជាជន ចំពោះបក្សនិងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ