អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ Choumaly Sayasone

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញ ជួបសន្ទនាជាមួយអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ លោក Choumaly Sayasone ។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ Choumaly Sayasone  - ảnh 1

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញ ជួបសន្ទនាជាមួយអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ Choumaly Sayasone

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong បានលើកឡើងថា ក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជាការពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ភាគីទាំងពីរត្រូវពង្រីកបញ្ញារបស់សមូហភាព ការរៀនសូត្របទពិសោធន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមានអតីតអគ្គលេខាបក្សនិងជាអតីតប្រធានរដ្ឋឡាវ លោក Choumaly Sayasone។

ចំណែកអតីតអគ្គលេខាបក្ស និងជាអតីតប្រធានរដ្ឋឡាវ លោក  Choumaly Sayasone បានបញ្ជាក់ពីភាពចាំបាច់នៃការដែលប្រទេសទាំងពីរបានចែករំលែកសាមគ្គីភាព និងពូនជ្រុំឲ្យចំណងសាមគ្គីភាពពិសេស ឡាវ - វៀតណាម ក៏ដូចជា សង្ឃឹម ថា ប្រទេសទាំងពីរនឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការអប់រំនិងជំរុញឲ្យជំនាន់ក្រោយៗ លើកកម្ពស់ការរៀនសូត្រនិងការយល់ដឹងពីគ្នាទៅវិញទៅមកជាពិសេសគឺជំនាន់យុវជនជំនាន់ក្រោយអំពីប្រពៃណី ទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវផងដែរ។

នារសៀលថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនាសំណង់សាងសង់វិមានរដ្ឋសភាឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ