អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម៖ ឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំពិភពលោកចូលទៅយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋ អាមេរិក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញចូលរួមសម័យបើក និងថ្លែងសុន្ទរក ថាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអនាគត នៃអង្គការសហប្រជាជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម៖ ឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំពិភពលោកចូលទៅយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមសម័យបើក និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូលអនាគត នៃអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ក្នុងនាមជាវាគ្មិនដែលបានអញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកដំបូងនៃកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានលើកឡើងថា ភាពឆ្លាតវៃរបស់មនុស្សបានជួយផ្លាស់ប្តូរពិភពលោកនិងជីវភាពរបស់មនុស្ស ប៉ុន្តែមនុស្សដោយផ្ទាល់ក៏ជាកត្តាបង្កឱ្យមានបញ្ហាប្រឈមជាច្រើនដែរ ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ការបាត់បង់ធនធាន ឬការផលិតអាវុធប្រល័យលោក...។ លោកអគ្គលេខាបក្ស  បានសង្កត់ធ្ងន់លើជម្រើសក្នុងពេលបច្ចុប្បន្ននេះនឹងកំណត់អនាគត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹមបានសង្កត់ធ្ងន់ថា ក្នុងរបត់បច្ចុប្បន្ន ប្រទេសនានាត្រូវពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងប្រទេសធំៗ ត្រូវមានការប្រព្រឹត្តប្រកបដោយទំនួលខុសត្រូវ និងចែករំលែកសមិទ្ធិផលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម បានមានប្រសាសន៍ថា៖ “យើងកំពុងនៅចំពោះមុខនឹងឱកាសជាប្រវត្តិសាស្ត្រ ដើម្បីនាំពិភពលោកចូលទៅក្នុងយុគសម័យថ្មី យុគ្គសម័យអភិវឌ្ឍន៍ល្អប្រសើរ ដើម្បីភាពជឿន លឿន យុត្តិធម៌សង្គម ដើម្បីជីវភាពរុងរឿង សេរីភាព សុភមង្គលរបស់ប្រជាជន នៅពេលដែល យើងបង្រួបបង្រួមការយល់ដឹង និងសកម្មភាព ខិតខំប្រឹងប្រែងនិងសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព”

អគ្គលេខាបក្ស ជាប្រធានរដ្ឋលោក តូ ឡឹម បានអះអាងថា វៀតណាមគាំទ្រចំពោះឯកសារដែលបានអនុម័តនៅឯកិច្ចប្រជុំ រួមមាន៖ ឯកសារសម្រាប់អនាគត ឯកសារឌីជីថលសកល និងសេចក្តីថ្លែងការណ៍ស្តីពីជំនាន់អនាគត; ទន្ទឹមនឹងនេះ សង្ឃឹមថា ខ្លឹមសារនៃឯកសារនឹងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ