អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ

(VOVWORLD) - ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី ១៤ គឺជាព្រឹត្តិការណ៍សំខាន់លើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ 
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ - ảnh 1អគ្គលេខាបក្ស ប្រធានលោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ និងលេខាធិការដ្ឋាន (រូបថត៖ Tri Dung/TTXVN)

នាព្រឹកថ្ងៃទី៣០ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានបើកកិច្ចប្រជុំផ្តល់យោបល់លើឯកសារ៖ សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហា សន្និបាតបក្សលើកទី១៤;របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនអំពីការផ្លាស់ប្តូថ្មី តម្រង់ទិសសង្គមនិយមក្នុង រយៈពេល ៤០ ឆ្នាំកន្លងមកនេះនៅវៀតណាម និងខ្លឹមសារមួយចំនួនទៀតដើម្បីត្រៀមដាក់ជូនសន្និសីទមជ្ឈឹមលើកទី ១០ នីតិកាលទី១៣។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ Tri Dung/TTXVN)

ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី ១៤ គឺជាព្រឹត្តិការណ៍សំខាន់លើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ដូច្នេះ របាយការណ៍នយោបាយត្រូវតែមានគុណភាពខ្ពស់យ៉ាងពិតប្រាកដ និងជាមូលដ្ឋានគ្រឹះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ របាយការណ៍នយោបាយត្រូវតែបង្ហាញពីទស្សនៈ និងគោលនយោបាយ; ត្រូវតែធានាឱ្យឃើញនូវលក្ខណៈប្រណិតនៃតម្លៃទាំងអស់ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ព្រឹកនេះផងដែរ ការិយាល័យនយោបាយក៏បានធ្វើអត្ថាធិប្បាយលើខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ អគ្គលេខាបក្ស ប្ររធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យស្ថាប័ននានារៀបចំសេចក្តីព្រាងឯកសារ ដើម្បីទទួលមតិយោបល់ពីការិយាល័យនយោបាយ លេខាធិការដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ក្រសួង និងសាខា និងបន្តសុក្រិតឯកសារ ដើម្បីត្រៀមដាក់ជូនអង្គសន្និបាតមជ្ឈិមលើកទី១០ នីតិកាលទី ១៣ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ