អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែមីនា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានបើកកិច្ចប្រជុំស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ។ ចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ |
អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលទទួលបានក្នុងវិស័យបង្ការ និង ទប់ស្កាត់ជំងឺឆ្លងរាលដាលនាពេលថ្មីៗនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២០ នេះ វៀតណាមមានព្រឹត្តិ ការណ៍សំខាន់ៗជាច្រើន និងជាឆ្នាំដែលវៀតណាម ទទួលតួនាទីជាប្រធានអាស៊ាន ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងជាឆ្នាំនៃមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស។ ហេតុដូច្នេះ ចាំបាច់ត្រូវរៀបចំផែនការមេ មានដំណោះស្រាយយូរអង្វែង។ ជាពិសេស បន្តជំរុញកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងផែនមហាសាមគ្គីភាពជនជាតិទាំងមូល ពោលគឺ ប្រជាជនម្នាក់ៗគឺជាយុទ្ធ ជនជួរមុខប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត តាមស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតដូចទៅនឹងការប្រយុទ្ធប្រឆាំងជាមួយខ្មាំងសត្រូវអញ្ជឹង”។
រួមគ្នាជាមួយការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនោះ ចាំបាច់ត្រូវកសាងនិងអភិវឌ្ឍន៍យ៉ាងសកម្ម នូវ គោលនយោបាយនិងវិធានការណ៍នានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបានដាក់ចេញ។ ម្យ៉ាងវិញទៀត ត្រូវមានផែនការស្តារផលិតកម្ម អាជីវកម្ម ការអភិវឌ្ឍទេសចរណ៍ ដើម្បីធានានូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសនៅក្នុងតំបន់ដែលមានផ្ទុះជំងឺ រាលដាល៕