អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីរំលឹក ខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម (១ វិច្ឆិកា ១៩៤៩ - ១ វិច្ឆិការ ២០២៤)។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរមានលក្ខណៈសម័យកាល ដោយបរិយាកាសសន្តិសុខអន្តរជាតិកាន់តែតានតឹងនិងស្មុគស្មាញ។ ក្រៅពីនេះ បដិវត្តន៍ឧស្សាហកម្មលើកទី៤ មិនត្រឹមតែបង្កើតឱកាសនិងគុណសម្បត្តិប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបញ្ហាប្រឈមធំៗដល់បុព្វហេតុកសាងនិងការពារមាតុភូមិ។

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ស្ថានភាពនេះបង្កើតតម្រូវការថ្មីខ្ពស់ សម្រាប់ការរៀបចំផែនការ និងការរៀបចំការអនុវត្តគោលនយោបាយការបរទេសរបស់បក្ស ក្នុងសម័យកាលថ្មី ហើយនេះក៏ជាភារកិច្ចដ៏រុងរឿងរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមផងដែរ។ ក្នុងស្មារតីនេះ លោកអគ្គលេខាបក្សបានលើកមក ៥ ចំណុច សម្រាប់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមអនុវត្តនាពេលខាងមុខ ក្នុងនោះមានការបំពេញមុខងារសេនាធិការនិងរៀបចំផែនការគោលនយោបាយការបរទេសរបស់បក្សក្នុងដំណាក់កាលថ្មី រួមចំណែកអនុវត្តប្រកបដោយជោគជ័យ គោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស (១០៣០-២០៣០), រយៈពេល ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម (១៩៤៥-២០៤៥)។

“យើងត្រូវតែតម្រង់ទិស ដើម្បីជំរុញធនធានផ្ទៃក្នុងឲ្យបានខ្លាំងក្លា ឆ្លៀត យកផលប្រយោជន៍ពេញលេញពីឱកាស និងគុណសម្បត្តិ។ ជាមួយគ្នានោះ រុញថយក្រោយរាល់ហានិភ័យ បញ្ហាប្រឈម និងបង្កើនធនធានសម្រាប់កសាង និងការពារមាតុភូមិ អភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ; បង្កើតការស្ទុះឈានមុខ បង្កើនការរួមចំណែក និងការទទួលខុសត្រូវរបស់វៀតណាមក្នុងខឿននយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក អរិយធម៌មនុស្សជាតិ និងចលនាបដិវត្តន៍ពិភពលោក”។ នេះបើយើងតាមប្រសាសន៍របស់អគ្គលេខាបក្ស តូ ឡឹម។

អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើថា គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនាពេលខាងមុខបន្តរៀបចំនិងអនុវត្តគោលនយោបាយការបរទេសរបស់បក្សប្រកបដោយប្រសិទ្ធភាពលើ ប្រព័ន្ធនយោបាយទាំងមូលនិងប្រទេសទាំងមូល ដោយនាំមកភាពពេញលេញរវាងទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ និងប្រជាជន៕ Van Hieu

ប្រតិកម្មទៅវិញ

ផ្សេងៗ