អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Dien Bien
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាមួយនឹងគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំខេត្ត Dien Bien |
(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀល
ថ្ងៃទី១៦កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំខេត្ត Dien Bien។
ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោក Nguyen Phu Trong បានលើកទឹកចិត្តនិង
វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលបក្សភាគនិងប្រជាជនខេត្ត Dien Bien
សម្រេចបាននាពេលកន្លងទៅ។លោក Nguyen Phu Trong បានស្នើរឲ្យខេត្ត
Dien Bien បន្តផ្តោតការយកចិត្តទុកដាក់ទៅលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖
“ទី១គឺបន្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យបានខ្លាំងក្លាថែមទៀត ជា
ពិសេសគឺជម្រុញសេដ្ឋកិច្ចកសិកម្ម រុក្ខកម្ម សេវាកម្មនិងទេសចរណ៍។ ទីពីរ គឺ
កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ មានគោលនយោបាយទាក់ទាញការ វិនិ
យោគដោយបានកែទម្រង់បែបបទរដ្ឋបាល។ហើយការអភិវឌ្ឍន៍ខេត្ត Dien Bien
នេះក៏ជាការទទួលខុសត្រូវរួមរបស់មជ្ឈឹមនិងប្រទេសទាំងមូលផងដែរ”៕