(VOVworld) - នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលចិន ដឹកនាំដោយលោករដ្ឋមន្រ្តី Guo Shengkun នារសៀលថ្ងៃទី១៦ មេសា នៅរដ្ឋធានី
ហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះសារសំខាន់នៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលនៃប្រ
ទេសទាំង២ ដើម្បីសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ
និងសន្តិភាព ស្ថិភាព នៅក្នុងតំបន់និងលើពិភពលោក។លោក Nguyen Phu Trong
បាន សង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំង២គប្បីបង្កើនថែមទៀតសកម្មភាព
ផ្លាស់ប្ដូរ គណៈប្រិភូគ្រប់ជាន់ថ្នាក់ ចែករំលែកព័ត៌មាន បទពិសោធន៍ បន្តសហប្រតិ
បតិ្តការយ៉ាង ទូលំទូលាយក្នុងវិស័យបង្ការប្រឆាំងបទល្មើស ក៏ដូចជាវិស័យបណ្ដុះ
បណ្ដាល លើក កំពស់សមត្ថភាពសំរាប់កម្មាភិបាលអនុវត្តច្បាប់ផងដែរ។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ)និងរដ្ឋមន្រ្តីក្រសួងនគរបាលចិនលោក Guo Shengkun (រូបថត៖TTXVN) |
លោករដ្ឋមន្រ្តី Guo Shengkun បានអះអាងថា រាល់ការយល់ដឹងរួមរវាងលោកអគ្គ
លេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្សនិងប្រធានរដ្ឋ Xi Jinping ក្នុង
ដំណើរទស្សនកិច្ចកន្លងទៅ នឹងជាការកំណត់ទិសដៅធំដើម្បីក្រសួងនគរបាលនៃ
ប្រទេសទាំង២ លាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ រួមចំណែក រក្សារឹងមាំស្ថិរភាពនយោបាយ សង្គម ក៏ដូចជាបុព្វហេតុកសាងសង្គមនិយមនៃ
ប្រទេសនិមួយៗ៕