អគ្គលេខាបក្ស Tran Phu ជាមួយបដិវត្តន៍វៀតណាមនិងស្រុកកំណើត Phu Yen

អគ្គលេខាបក្ស Tran Phu ជាមួយបដិវត្តន៍វៀតណាមនិងស្រុកកំណើត Phu Yen - ảnh 1
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh (VOV)

        Vovworld-អគ្គលេខាបក្ស Tran Phu ជាមួយបដិវត្តន៍វៀតណាមនិងស្រុក​
កំណើត Phu Yen។ នេះជាប្រធានបទរបស់សិក្ខាសាលាវិទ្យាសាស្ត្រនាព្រឹកថ្ងៃទី
​២៦មេសានៅទីក្រុង Tuy Hoa ខេត្ត Phu Yen (ភាគកណ្ឌាលវៀតណាម) ក្នុង​ឱកាស​រំលឹកខួបលើកទី១១០នៃទិវាកំណើតអគ្គលេខាបក្ស Tran Phu-ជា​អគ្គលេខា​បក្ស
ដើមដំបូងរបស់បក្សកុម្មុយនីស្តវៀតណាម(ទី១ឧសភា)។​ ថ្លែងមតិ​នៅសិក្ខាសាលា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានលើក
ច្បាស់ថា៖

        “គំរូដ៏ភ្លឺចិញ្ចាចរបស់អគ្គលេខាបក្ស Tran Phu រស់ជានិច្ចក្នុងដួងចិត្តបក្ខជន​និង​បណ្ដាជំនាន់មនុស្សវៀតណាម។​ សិក្ខាសាលាជាឱកាសដើម្បីយើងរំលឹក​ឡើងវិញ
នូវប្រពៃណីគាំទ្រកម្មាភិបាលបក្សជននិងប្រជាជនគ្រប់ស្រទាប់សកម្មរៀនសូត្រតាម
គំរូសីលធម៍លោកប្រធានហូជីមិញអគ្គលេខា Tran Phu និង​យុទ្ធជន​កុម្មុយនីស្តបុព្វ
បុរស តាមរយៈនោះអប់រំប្រពៃណីស្នេហាជាតិ ប្រពៃណី​បដិវត្តន៍ភ្លឺស្វាងសំរាប់
ប្រជាជនគ្រប់ស្រទាប់ ពិសេសគឺជំនាន់វ័យក្មេង​នាបច្ចុប្បន្ន។”

        របាយការណ៍ បទអន្តរាគមជាង៣០របស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រប្រវត្តិ​សាស្ត្រនៅសិក្ខាសាលាបានប្រមូលផ្ដុំវាយតំលៃអំពីជីវិតជីវប្រវត្ត​បុព្វហេតុក៏ដូច​ជា​ការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខា Tran Phu ចំពោះបក្សរដ្ឋនិង​ប្រជាជន​វៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ