អគ្គលេខាលោក Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅស្រុក Pho Yen ខេត្ត Thai Nguyen
|
អគ្គលេខាលោក Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅស្រុក Pho Yen ខេត្ត Thai Nguyen (VOV) |
Vovworld-នាថ្ងៃទី៩វិច្ឆកាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានមកបំពេញទស្សនកិច្ចនៅស្រុក Pho Yen ខេត្ត Thai Nguyen។ នៅទី
នេះលោក Nguyen Phu Trong បានសប្បាយរីករាយចំពោះលទ្ធផលដែលបក្សភាគ
រដ្ឋអំណាចនិងប្រជាជនរបស់ស្រុកទទួលបានក្នុងនោះលេចធ្លោគឺកំណើរជាមធ្យម
ទទួលបាន២០%ក្នុងឆ្នាំ ចំណូលមធ្យមក្នុងឆ្នាំ២០១៣ទទួលបាន៥៥លានដុងលើ
មនុស្សម្នាក់។ ការងារកសាងបក្សត្រូវបានជំរុញលើវិស័យទាំង៣ នយោបាយសតិ
អារម្មណ៍ ចាត់តាំង អនុវត្តល្អការងារចលនាប្រជាជន។ អគ្គលេខាបក្សបានសំណូមពរ
បក្សភាគខេត្តនិងស្រុកធ្វើល្អការត្រៀមរៀបចំឲ្យមហាសន្និបាតបក្សភាគគ្រប់ជាន់
ថ្នាក់ ចាត់ទុកនេះជាឱកាសដើម្បីបន្តកសាងបក្សកសាងប្រព័ន្ធនយោបាយ។
នៅស្រុក Pho Yen អគ្គលេខាលោក Nguyen Phu Trong បានមកទស្សនាក្រុមហ៊ុន
អេលិចត្រូនិក Samsung វៀតណាមនៅមណ្ឌលឧស្សាហកម្ម Yen Binh និងចូលរួមទិវា
មហោស្រពមហាសាមគ្គីភាពប្រជាជាតិនៅទីប្រជុំជននៅឃុំ Trung Thanh ផងដែរ៕