អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាគណបក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco
(VOVWORLD) /  
|
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាគណបក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco (VOV) |
Vovworld-នាថ្ងៃទី១៥មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអគ្គលេខាគណ
បក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco (PPS) លោក Nabil Benabdallah ដែលកំពុង
បំពេញទស្សនកិច្ចនៅវៀតណាម។ អគ្គលេខាលោក Nguyen Phu Trong បានអះអាង
ថាវៀតណាមជានិច្ចកាលគោរពនិងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ជាមួយបណ្ដាប្រទេសអាហ្វ្រីក ក្នុងនោះមានព្រះរាជាណាចក្រ Morocco ផង សម្ដែង
បំណងប្រទេសទាំងពីរនឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនិងមានគោល
នយោបាយយន្តការនិងមូលដ្ឋានកត្តិយុតសមស្របដើម្បីបង្កលក្ខណៈ លើកទឹកចិត្ត
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
វិនិយោគពាណិជ្ជកម្មជាដើម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
មុននោះគណៈប្រតិភូជាន់ខ្ពស់គណៈបក្សវឌ្ឍនភាពនិងសង្គមនិយម Morocco បានជួបចរចារជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក
Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម។ ភាំគីទាំងពីរ
បានរាយការណ៍ជាមួយគ្នាអំពីស្ថានភាពរបស់បក្សនីមួយៗ ផ្លាស់ប្តូរមតិអំពីបញ្ហា
អន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ពិភាគ្សាវិធានការសំដៅជំរុញនិងបើកទូលាយ
ថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការប្រពៃណីរវាងបក្ស
ទាំងពីររដ្ឋទាំងពីរ៕
-VOVWORLD