អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជួបសន្ទនាជាមួយមេបញ្ជាការដ្ឋានកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកអាមេរិក
|
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជួបសន្ទនាជាមួយមេបញ្ជាការដ្ឋានកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកអាមេរិក |
(VOV)_នាថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោ Phan Van Giang
អគ្គសេនាធិការកងទ័ពប្រជាជន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន
ជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Robert Brown មេបញ្ជាការកងទ័ពជើងគោក
អាស៊ី-ប៉ាស៊ីហ្វីក អាមេរិក ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
ឧត្តមសេនីយ៍ទោ Phan Van Giang បានអបអរសាទរឧត្តមសេនីយ៍ឯក Robert Brown
និងសមាជិកគណប្រតិភូ បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ លោកក៏បានអះ
អាងថា៖កិច្ចសហប្រតិបត្តិការលើវិស័យយោធា ការពារប្រទេស និងកងកម្លាំងជើង
គោករវាងវៀតណាម និងអាមេរិក មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានប្រសិទ្ធិ
ភាព។
រីឯ ឧត្តមសេនីយ៍ឯក Robert Brown បានអះអាងថា៖ ដំណើរទស្សនកិច្ចលើក
នេះ ជាឱកាសដើម្បីគណៈប្រតិភូយល់ដឹងបន្ថែមអំពីទឹកដី និងមនុស្សវៀតណាម
ការងារហ្វឹកហាត់អនុវត្តភារកិច្ចស្វែងរកនិងជួយសង្គ្រោះនៅវៀតណាម។ ឧត្តមសេ
នីយ៍ឯក Robert Brown ក៏មានគោលបំណងថា៖នាពេលខាងមុខនេះ បន្តបើកទូ
លាយកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ក្នុងវិស័យបណ្ដុះបណ្ដាលកម្មា
ភិបាល ស្វែងរកនិងជួយសង្គ្រោះ…លៗ៕