អង្គការក្រៅរដ្ឋាភិបាល Oxfam ចែករំលែកលទ្ធផលក្នុងការអនុវត្តកម្មវិធី៣០a
(VOVworld) - នាព្រឹកថ្ងៃទី២០ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម អង្គារ
ក្រៅរដ្ឋាភិបាល Oxfam (អង់គ្លេយ៍) ប្រចាំនៅវៀតណាម បានរៀបចំសិក្ខាសាលាស្ដីពី
លទ្ធផលស្រាវជ្រៀវវាយតំលៃការអនុវត្តកម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រយ៉ាង
ឆាប់ៗនិងចីរភាព តាមសេចក្ដីសម្រេចចិត្តលេខ៣០aរបស់រដ្ឋាភិបាលវៀតណាម ដែល
ហៅកាត់ថាកម្មវិធី៣០a។ការពិនិត្យមើលវាយតំលៃរបស់ Oxfam បានអនុវត្តនៅស្រុក
ក្រីក្រមួយចំនួននៃខេត្ត Lao Cai Nghe An និង Quang Ngai ក្នុងរយៈពេល២ឆ្នាំ គឺឆ្នាំ២០១២
និង២០១៣។លោកស្រី Nguyen Le Hoa នាយិការស្ដីទីអង្គការ Oxfam ប្រចាំនៅវៀតណាម
បានចាត់ទុកថា តាមរយៈការស្រាវជ្រៀវនេះ Oxfam មានគោលបំណងរួមចំណែក
សំឡេងមួយដ៏ឯករាជ្យ ក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រនៅ វៀតណាមមាន
ប្រសិទ្ធិភាពថែមទៀត ធានាគោលដៅគឺកែលំអជីវភាពរស់នៅរបស់អ្នកក្រីក្រដ៏ចីរភាព៕