អង្គការណាតូបើកការិយាល័យតំណាងនៅអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា ប្រធានការិយាល័យតំណាងអង្គការណាតូ ប្រចាំនៅទីក្រុងគៀវ (អ៊ុយក្រែន) លោក Patrick Turner បានអញ្ជើញមកដល់ទីក្រុងគៀវ ដើម្បីចាប់ផ្តើមអាណត្តិបេសកកម្មរបស់ខ្លួន និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសនេះ លោក Rustem Umerov ។
លោក Turner ធ្លាប់ជាជំនួយការកលយុទ្ធ គោលនយោបាយការពារជាតិ និងកសាងគោលនយោបាយរបស់អតីតអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ ការសម្រេចបើកការិយាល័យតំណាងរបស់អង្គការណាតូ ត្រូវបាន ធ្វើឡើងនៅរដូវក្តៅឆ្នាំនេះ បន្ទាប់ពីសន្និសីទក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន ក្នុងកម្រិតជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពយោធានេះ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រធានការិយាល័យតំណាងអង្គការណាតូប្រចាំនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន លោក Patrick Turner ។ រូបថត៖ Getty |
សេចក្តីប្រកាសរបស់អង្គការណាតូបានបញ្ជាក់ថា៖ “ក្នុងឋានៈរបស់ខ្លួន លោក Turner នឹងធ្វើជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងណាតូ និងរដ្ឋាភិបាលក្រុងគៀវ។ លោកក៏នឹង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ណាតូ និងផ្តល់ជូនសម្ព័ន្ធភាពនូវការវាយតម្លៃ និងអនុសាសន៍ស្តីពីស្ថានភាពនៅអ៊ុយក្រែន"៕