អង្គការសហប្រជាជាតិកំណត់គោលដៅសំខាន់ៗចំនួន ៥ នៅឆ្នាំ ២០១៩
(VOVWORLD) - អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres នាថ្ងៃទី ១៦ ខែមករា បានថ្លែងសុន្ទរកមួយដោយផ្តោតសំខាន់លើចំណុចអាទិភាពចំនួន៥នៃសអ.ស.ប ក្នុងឆ្នាំ 2019 ស្តីពីការទូតសន្តិភាព ការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) អភិបាលកិច្ចបច្ចេកវិទ្យាថ្មី និងអះអាងអំពីតំលៃសកលរបស់ អ.ស.ប។
អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres |
ក្នុងនោះ ចំពោះគោលដៅនៃការពង្រឹងកិច្ចប្រឹងប្រែងការទូត អគ្គលេខាធិការ អ.ស.ប លោក Guterres បានសង្កត់ធ្ងន់ថាទំនាក់ទំនងភាពជាដៃគូគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជាពិសេសនៅទ្វីបអាហ្វ្រិក យោងតាមនោះ អ.ស.ប នឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមិទ្ធផលទាំងអស់ ដើម្បីឆ្ពោះទៅសន្តិភាពនៅក្នុងទ្វីបនេះ។
ចំពោះគោលដៅប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ លោក Guterres បានឲ្យដឹងថាថាអ.ស.ប នឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ សំដៅដាស់តឿនថ្នាក់ដឹកនាំខាងនយោបាយនិងសហគមន៍សហគ្រាស និងអង្គការសង្គមស៊ីវិលនឹងធ្វើសកម្មភាពឱ្យកាន់តែសកម្មថែម ទៀត៕