អង្គការសហប្រជាជាតិគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ាននិងវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត

(VOVWORLD) - បណ្តាប្រទេសអាស៊ាននិងអង្គការសហប្រជាជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការអភិវឌ្ឍសំខាន់ៗនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ាននិងវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត - ảnh 1 កិច្ចប្រជុំបានធ្វើឡើងតាមប្រព័ន្ធវីដេអូ 

នាថ្ងៃទី ១៥ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងអាស៊ាន (CPR) និងអង្គការសហប្រជាជាតិ ក្រោមសហអធិបតីភាព លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន ជាមួយលោក Khaled Khiari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយនិងប្រតិបត្តិការថែរក្សាសន្តិភាព។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ាននិងអង្គការសហប្រជាជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការអភិវឌ្ឍសំខាន់ៗនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ក្នុងនោះមានការរក្សាជំនួបជាន់ខ្ពស់ នៅក្នុងបណ្តាកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូនិងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាពិសេស ភាគីទាំងពីរបានបញ្ចប់ខ្សែសកម្មភាពសហប្រតិបត្តិការ ៩៧/១០៣ នៃផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិ ដំណាក់កាល ២០១៦-២០២០ ដែលលាតសន្ធឹងលើសសរស្តម្ភទាំង ៣ គឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ជាពិសេស ចែករំលែកបទពិសោធន៍ដើម្បីជួយអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍ បង្កើនការតភ្ជាប់និងលើកកម្ពស់សមត្ថភាពរបស់លេខាធិការដ្ឋានអាស៊ានផងដែរ។

ជាមួយគ្នានេះ កិច្ចប្រជុំបានចំណាយពេលច្រើនដើម្បីពិភាក្សាពីស្ថានភាពនៃការឆ្លើយតបជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងតំបន់និងទូទាំងពិភពលោក។ អង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ាននិយាយរួមនិងរបស់វៀតណាម - ប្រធានអាស៊ាន ២០២០ និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ