អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន
|
អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន (Reuters) |
Vovworld-នៅសម័យប្រជុំបន្ទាន់នាថ្ងៃទី២២មិនាក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិបានអនុម័តលើសេចក្តីថ្លែងការណ៍ប្រធានស្ដីពីស្ថានភាពនៅយ៉េមែន
ក្នុងនោះសម្ដែងការគាំទ្រប្រធានាធិបតីនៃប្រទេសនេះលោក Mansour Hadi និងអំពាវ
នាវឲ្យភាគីជំលោះនានាចូលរួមការចរចារ។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសសកម្មភាពឯកោរបស់ពួកឧទ្ទាម
Houthi នៅយ៉េមែនទន្ទឹមនឹងនោះព្រមាននឹងអនុវត្តវិធានការចាំបាច់ប្រសិនបើពួក
ឧទ្ទាមប្រគល់សិទ្ធិត្រួតពិនិត្យរដ្ឋធានី Sanaa និងដំបន់ផ្សេងៗសមរាប់រដ្ឋាភិបាល។ សេចក្តី
ថ្លែងការណ៍បានគាំទ្រភាពស្របច្បាប់របស់ប្រធានាធិបតី Mansour Hadi ហើយអះអាងឡើង
វិញនូវកិច្ចសន្យាយ៉ាងខ្លាំងក្លាចំពោះឯកភាពអធិបតេយ្យភាពឯករាជ្យនិងបូរណៈភាពដែនដី
របស់យ៉េមែន៕