អង្គការសហប្រជាជាតិចាត់តាំងបេសកជនពិសេសចូលរួមសន្និសីទ Sochi

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី២៧មករា បានចាត់តាំងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ស៊ីរី  Staffan de Mistura ចូលរួមសន្និសីទសន្ទនាជាតិ សន្និសីទសន្តិភាពស្ដីអំពីស៊ីរី នឹងប្រព្រឹត្តទៅនៅទីក្រុង Sochi
អង្គការសហប្រជាជាតិចាត់តាំងបេសកជនពិសេសចូលរួមសន្និសីទ Sochi - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  

 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី២៧មករា បានចាត់តាំងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ស៊ីរី  Staffan de Mistura ចូលរួមសន្និសីទសន្ទនាជាតិ សន្និសីទសន្តិភាពស្ដីអំពីស៊ីរី នឹងប្រព្រឹត្តទៅនៅទីក្រុង Sochi (ប្រទេសរុស្ស៊ី) នាដើមសប្ដាហ៍ខាងមុខនេះ។

          សេចក្ដីសម្រេចចិត្តនេះរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននាំចេញ បន្ទាប់ពីពេលគណៈប្រតិភូគណបក្សប្រឆាំងនៅស៊ីរី គឺគណៈកម្មាធិការចរចារស៊ីរី (SNC) ប្រកាសថា៖ធ្វើពហិការសន្និសីទនៅ Sochi នាថ្ងៃទី២៩មករាខាងមុខនេះ។ មុននោះ ក្រុមប្រឆាំងនានានៅស៊ីរី ក៏បានប្រកាសថាមិនចូលរួមសន្និសីទសន្ទនាជាតិនៅ Sochi ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ