អង្គការសហប្រជាជាតិចាប់ផ្តើមការចរចាលើអនុសញ្ញាស្តីពីជីវចម្រុះ

(VOVWORLD) - ប្រទេសនិងដែនដីប្រមាណ ២០០ នឹងអនុម័តលើ CBD ក្នុងនោះ មានគោលដៅ ការពារធម្មជាតិនៅត្រឹមពាក់ កណ្តាលសតវត្សនេះពីសកម្មភាពបំផ្លិចបំផ្លាញបង្កឡើងដោយសារមនុស្ស ហើយយ៉ាង ហោចណាស់៣០%នៃផ្ទៃដី និងសមុទ្រត្រូវបានការពារនៅត្រឹមឆ្នាំ២០៣០ ផងដែរ។

នាថ្ងៃទី ១៤ ខែមីនា អង្គការសហប្រជាជាតិ (អ.ស.ប) បានចាប់ផ្ដើមការពិភាក្សា លើអនុសញ្ញាស្តីពីជីវចម្រុះ (CBD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលដៅ ឈានដល់កិច្ចព្រមព្រៀងជាសកលមួយដើម្បីបង្កើនការការពារធម្មជាតិ។ តាមការ គ្រោងទុក CBD នេះនឹងត្រូវបានអនុម័តនៅចុងឆ្នាំនេះ។ ប្រទេស និងដែនដីប្រមាណ ២០០ នឹងអនុម័តលើ CBD ក្នុងនោះ មានគោលដៅ ការពារធម្មជាតិនៅត្រឹមពាក់ កណ្តាលសតវត្សនេះពីសកម្មភាពបំផ្លិចបំផ្លាញបង្កឡើងដោយសារមនុស្ស ហើយយ៉ាង ហោចណាស់៣០%នៃផ្ទៃដី និងសមុទ្រត្រូវបានការពារនៅត្រឹមឆ្នាំ២០៣០ផងដែរ។
កិច្ចពិភាក្សាគាំទ្រដោយអ.ស.ប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៩ខែមីនា នឹងបង្កើត បុព្វបទសម្រាប់កិច្ចប្រជុំលើកទី១៥ របស់បណ្ដាភាគីចូលរួមអនុសញ្ញាស្តីពីជីវចម្រុះ (COP១៥) ដែលដើមឡើយគ្រោង ប្រារព្ធធ្វើឡើងនៅទីក្រុង គុនមីង ប្រទេសចិននៅ ឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យាពេលជាច្រើនដងដោយសារតែជំងឺកូវីដ-១៩។ ទំនងជានៅកិច្ច ពិភាក្សាលើកនេះ អ.ស.បនឹងប្រកាសអំពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំ COP១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ