អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមបង្ការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគផ្ដាសាយបក្សាបក្សី
|
អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមបង្ការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ
ផ្ដាសាយបក្សាបក្សី( http://www.qdnd.vn/) |
(VOV)_រដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងនៃកម្មវិធីអភិវឌ្ឍន៍អង្គការ
សហប្រជាជាតិ ( UNDP) ដោយស្ថាប័នអភិវឌ្ឍនអន្តរជាតិអាមេរិក (USAID) ផ្តល់ ជំនួយ ដើម្បីការពារសុខភាពនៅវៀតណាម។ ដោយមានទឹកប្រាក់ចំនួន៨០ម៉ឹនដុល្លារ
អាមេរិក UNDP ប្រចាំនៅវៀតណាម នឹងជួយឧបត្ថម្ភកាត់បន្ថយការគំរោងគំហែង
សុខាភិបាល សង្គម ពីមហាអាសន្នរោគផ្ដាសាយបក្សាបក្សី និងជំងឺឆ្លងផ្សេងៗទៀត។ គំរោងការណ៍នេះនឹងកសាងផែនការជាក់ស្ដែង សំរាប់យន្តការសម្របសម្រួល ដើម្បីការពារសុខភាពប្រជាជនវៀតណាម។ គ្រប់ស្ថាប័នក្នុងវិស័យបរិស្ថាន មនុស្ស
និងសត្វ នៃរដ្ឋាភិបាលវៀតណាម និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជា៖អង្គការក
សិកម្ម ស្បៀងអាហារ ( FAO) អង្គការសុខាភិបាលពិភពលោក (WHO) និងមជ្ឈមណ្ឌលត្រួតពិនិត្យអាសន្នរោគអាមេរិក សុទ្ធតែចូលរួមគំរោងការណ៍នេះ៕