អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង
|
ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga |
(VOV)_អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធិភាពជាង។ ប្រការនេះត្រូវបានប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គ
ការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga សង្កត់ធ្ងន់
នៅក្នុងកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហប្រជាជាតិ នីតិកាលទី
៧០ ដោយប្រធានបទ៖ អង្គការសហប្រជាជាតិ ដំណើការមួយដើម្បីសន្តិភាព សន្តិ
សុខ និងគោរពសិទ្ធិមនុស្ស ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២ តុលា។ ចំពោះការ
លំបាកសាកល្បងខាងមុខនេះ ប្រធានគណៈប្រតិភូវៀតណាម បានចាត់ទុកថា៖
អង្គការសហប្រជាជាតិត្រូវបន្តដើរតួនាទីស្នូល ក្នុងការដោះស្រាយបញ្ហាសកល
ដូចជាជំលោះ វិវាទ រំសាយសព្វវុធ បំរ៉ែបំរួលអាកាសធាតុ ភេរវកម្ម កាត់បន្ថយភាព
ក្រីក្រ ។ ដើម្បីអនុវត្តបានប្រការទាំងនេះ វៀតណាមចាត់ទុកថា៖ អង្គការសហប្រជា
ជាតិ ត្រូវ ក្នុងនោះមានក្រុមប្រឹក្សាសន្តិសុខ ត្រូវបន្តកែលំអរដើម្បីធ្វើសកម្មភាពប្រ
កបដោយប្រសិទ្ធិភាព ប្រជាធិបតេយ្យ តម្លាភាពជាង។ ឯកអគ្គរដ្ឋទូត លោកស្រី
Nguyen Phuong Nga បានអះអាងថា៖វៀតណាមស្វាគមន៍ របៀបវារះ ដល់ឆ្នាំ
២០៣០ ស្ដីអំពីការអភិវឌ្ឍន៍ និរន្តរភាព និងសន្យាខំប្រឹងប្រែងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយជោគជ័យ។ វៀតណាម
យកចិត្តទុកដាក់ យកកត្តាមនុស្សជាស្នូល ជានិច្ចកាលធានាផលប្រយោជន៍រួម
របស់ប្រជាជន យកចិត្តទុកដាក់ គោរព និងធានាសិទ្ធិមនុស្ស។
នៅកំរិតតំបន់ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអោយដឹងថា៖ វៀត
ណាមកំពុងរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាខំប្រឹងប្រែងកសាង
សហគមន៍អាស៊ាន ជំរុញការអភិវឌ្ឍន៍រួមរបស់តំបន់។ ឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់
ថា៖ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដែលក្នុងនោះធានាសុវត្ថិភាព សន្តិសុខ
និងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត នេះគឺជាលក្ខខ័ណ្ឌដើមដំបូង
ដើម្បីអភិវឌ្ឍន៍។ដូច្នេះ វៀតណាមកំពុងខំប្រឹងប្រែងជាមួយប្រទេសទាក់ទិន
នានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ដែល
ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
សកម្មអនុវត្តយ៉ាងទៀងទាត់ គ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ ស្ដីប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត ( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ៕