អង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសបង់ក្លាដែស
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែសីហា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Tur បានសម្តែងការព្រួយបារម្ភអំពីអំពើហិង្សានាពេលថ្មីៗនេះ នៅក្នុងប្រ ទេសបង់ក្លាដែស។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឲ្យមានការសន្ទនារវាងរដ្ឋាភិបាល និងបាតុករ។
មនុស្សម្នាចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររដ្ឋនៅក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ (រូបថត៖ រូបភាព Getty / TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយ លោក Turk បានអំពាវនាវឱ្យទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត និងការញុះញង់ឱ្យមានអំពើហិង្សា និង ជួយសម្រួលដល់ការសន្ទនាប្រកបដោយអត្ថន័យ។ លើសពីនេះ លោក Volker Tur ក៏បានព្រមានថា ការហែក្បួនដ៏ធំដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា នៅក្នុងរដ្ឋធានី Dhakar អាចបណ្តាលឱ្យមនុស្សស្លាប់បន្ថែមទៀត។
សូមរំលឹកឡើងវិញថា ការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីថ្ងៃទី៤ ខែសីហា រវាងបាតុកររាប់ម៉ឺននាក់ និងអ្នកគាំទ្ររដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៩១នាក់ស្លាប់ និងរាប់រយនាក់រងរបួស។ នេះជាចំនួនអ្នកស្លាប់និងរបួសច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃសម្រាប់ការតវ៉ានាពេលថ្មីៗនេះក្នុងប្រទេសបង់ក្លាដែស។ រដ្ឋាភិបាលបង់ក្លាដែសបានប្រកាសដាក់បម្រាមគោចរទូទាំងប្រទេស ដោយចាប់ផ្តើមពីម៉ោង ៦៖០០ ល្ងាច ថ្ងៃទី ៤ សីហា៕