អង្គភាពអាជីវកម្មចំនួន៤០០មកពីប្រទេសចំនួន១៥ចូលរួមការតាំងពិព័រណ៌ Vietbuild Ha Noi
|
អង្គភាពអាជីវកម្មចំនួន៤០០មកពីប្រទេសចំនួន១៥ចូលរួមការតាំងពិព័រណ៌ Vietbuild Ha Noi |
(VOV)_ការតាំងពិព័រណ៌អន្តរជាតិ Vietbuild Ha Noi លើកទី២ ដោយប្រធាន
បទ៖ អចលនវត្ថុ -ការតុបតែងនៅក្នុងនិងក្រៅផ្ទះ -សំណង់និងសម្ភារះសំណង់
នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុង
ហាណូយ។ ការតាំងពិព័រណ៌លើកនេះមានស្តង់ទំនិញចំនួន ១២៦០ របស់អង្គ
ភាពអាជីវកម្មចំនួន៤០០ មកពីប្រទេសចំនួន១៥លើពិភពលោក។ នេះគឺជាព្រឹត្តិ
ការណ៍សំខាន់ ចំពោះវិស័យសំណង់វៀតណាម។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ
នឹងមានបណ្ដាកម្មវិធីជួបប្រាស្រ័យ វេទិកាអង្គភាពអាជីវកម្ម និងសិក្សាសាលា៖
ផលិតផលថ្មី-បច្ចេកវិទ្យាថ្មី ស្និទ្ធស្នាលជាមួយបរិស្ថាន របស់វិស័យសំណង់ និង
អចលនវត្ថុ ក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍៕