អង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម- UAE
|
អង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម- UAE (VOV) |
Vovworld-បណ្ដាអង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុង
ទំនាក់ទំនងវៀតណាម-UAE។ នោះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc នៅវេទិការអង្គភាពអាជីវកម្មវៀតណាម-បណ្ដា
ព្រះរាជាណាចក្រអេមីរេតអារ៉ាប់រួម (UAE) នាថ្ងៃទី១៥ធ្នូនៅរដ្ឋធានី Abu Dhabi ក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ UAE។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មាន
បំណងតាមរយៈវេទិការលើកនេះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនការ
យល់ដឹងក្ដាប់ជាប់ឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម។ ទន្ទឹមនឹងនោះជឿជាក់ថា
នាពេលខាងមុខទំនាក់ទំនងវៀតណាម UAE នឹងបន្តអភិវឌ្ឍន៍ថែមទៀត។
នាយប់ថ្ងៃដដែល នៅ Gala Dinner វៀតណាម-UAE លោក Nguyen Xuan Phuc
បានអះអាងថា UAE ជាដៃគូសេដ្ឋកិច្ចធំមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចធំៗរបស់
វៀតណាមនៅមជ្ឈឹមបូព៌ានិងអាហ្វ្រីកខាងជើង។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
នាឆ្នាំ២០១៣ទទួលបាន៤,៤៦ពាន់លានដុល្លារអាមេរិក។ នេះជាសញ្ញាសកម្មដើម្បី
ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕