|
នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានចុះហត្ថលេខាលើលិខិតប្រវត្តិសាស្ត្រដោយនាំអង់គ្លេសចាកចេញពី EU (រូបថត៖AFP/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី២៨ មិនា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa
May បានចុះហត្ថលេខាលើលិខិតប្រវត្តិសាស្ត្រ តាមនោះចាប់ផ្ដើមជាផ្លូវការដំណើរ
ការនាំប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) ឬបានហៅថា Brexit។លិខិតនេះ
គ្រោងនឹងត្រូវបានឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ EU លោក Tim Barrow ដាក់ជូន
ប្រធាន EU លោក Donald Tusk នាវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៩ មិនា។
លិខិតនេះជូនដំណឹងជាផ្លូវការជាមួយលោក Tusk អំពីការ ចាកចេញពី EU របស់
អង់គ្លេស តាមរយៈការដាក់ឲ្យមានសុពលភាពមាត្រាទី៥០ នៃសន្ធិសញ្ញា Lisbon
តាមនោះចាប់ផ្ដើមដំណើរការចរចារក្នុងរយៈពេល២ឆ្នាំ សំដៅបញ្ចប់សមាជិកភាព
របស់អង់គ្លេសក្នុង EU ក្នុងអំឡុង៤៤ឆ្នាំកន្លងទៅ៕