អចិន្ត្រៃយ៍គណៈលេខាបក្ស លោក Dinh The Huynh ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri
|
អចិន្ត្រៃយ៍គណៈលេខាបក្ស លោក Dinh The Huynh ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri (Image: VOV) |
(VOVworld) – នារសៀលថ្ងៃទី ២៣ មេសា សមាជិកការិយាល័យនយោបាយ
និងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក
Dinh The Huynh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ស្តីពីស្ថាន
ភាពអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខ ការងារ
កសាងបក្សនិងស្ថានភាពអនុវត្តលៀតត្រដាងសេចក្តីសម្រេចចិត្តនៃមហា
សន្និបាតបក្សលើកទី ១២។ ថ្លែងមតិនៅជំនួបធ្វើការនេះ លោក Dinh The
Huynh បានស្នើរឲ្យខេត្ត Quang Tri ឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍន៍និរន្តភាព
ព្រមទាំង គប្បីផ្លាស់ប្តូរយន្តការគោលនយោបាយទាក់ទាញវិនិយោគិន
ប្រមូលផ្តុំកែលំអរហេដ្ឋារចនាសម្ព័ន្ធចរា ចរណ៍។ លោកក៏បានសង្កត់ធ្ងន់ថា៖
ខេត្ត Quang Tri ក៏ត្រូវកំណត់ភារកិច្ចសំខាន់ៗ ដើម្បីកសាងគំរោងការណ៍
រួមជាមួយ បណ្ដាសេចក្តីសម្រេចចិត្តរបស់បក្សភាគខេត្តលើកទី ១៦ និង
សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១២៕