អតីតអនុប្រធានាធិបតី លោក Biden នាំមុខប្រធានាធិបតី Trump ក្នុងការស្ទង់មតិ
(VOVWORLD) -លទ្ធផលនៃការស្ទង់មតិនេះបានសរឲ្យឃើញថា នាបច្ចុប្បន្ននេះ ប្រជាជនអាមេរិកបានយកចិត្តទុកដាក់បំផុតគឺបញ្ហាសេដ្ឋកិច្ច ការថែទាំងសុខភាព និងការអន្តោប្រវេសន៍។
ប្រធានាធិបតីអាមេរិក លោក Donald Trump(ឆ្វេង) និងអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ vnanet.vn) |
តាមលទ្ធផលនៃការស្ទង់មតិអ្នកបោះឆ្នោតរបស់ វ៉ាស៊ីនតោនប៉ុស្តិ៍ និង ABC News នាពេលថ្មីៗនេះបានឲ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាបេក្ខជនជួរមុខក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ របស់គណបក្សប្រជាធិបតេយ្យ (ទទួលបានសម្លេងគាំត្រចំនួន ៥៣%) គឺកំពុងនាំមុខប្រធានាធិបតីអាមេរិក លោក Donald Trump (ទទួលបាន សម្លេងគាំត្រចំនួន ៤៣ %)ក្នុងការប្រកួតប្រជែងសម្មិតិកម្មវាងបេក្ខជនទាំងពីររូបនេះ។
លទ្ធផលនៃការស្ទង់មតិនេះបានសរឲ្យឃើញថា នាបច្ចុប្បន្ននេះ ប្រជាជនអាមេរិកបានយកចិត្តទុកដាក់បំផុតគឺបញ្ហាសេដ្ឋកិច្ច ការថែទាំងសុខភាព និងការអន្តោប្រវេសន៍ បន្ទាប់មកគឺ គោលនយោបាយកិច្ចការបរទេស ការគ្រប់គ្រងអំពើហឹង្សាកាំភ្លើង បណ្ដាបញ្ហា ពន្ធ ក៏ដូចជាបញ្ហាពិសេសផ្សេងទៀតអំពីស្ត្រីនិងការរំលូតកូន៕