អតីត​អនុប្រធានាធិបតី លោក Biden បាននាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ

(VOVWORLD) - អតីតអនុប្រធានាធិបតី លោក Joe Biden ទទួលបានសម្លេងគាំទ្រចំនួន ៣៣ % ពោលគឺខ្ពស់ជាងគឺ ១៣ ពិន្ទុ បើប្រៀបធៀបនឹងព្រឹទ្ធសមាជិក លោក Bernie Sanders ដែលបានជាប់ចំណាត់ថ្នាក់លេខពីរ ដោយទទួលបានសម្លេងគាំទ្រចំនួន ២០ % ។
អតីត​អនុប្រធានាធិបតី លោក Biden បាននាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ - ảnh 1 អតីតអនុប្រធានាធិបតី លោក Biden (រូបថត៖ vnanet.vn)

យោងតាមលទ្ធផលនៃការស្ទង់មតិចំនួនពីរលើកដែលបានប្រកាសនាថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា នាបច្ចុប្បន្ននេះ អតីតអនុប្រធានាធិបតី លោក Joe Biden (បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ) កំពុងនាំមុខគេ ក្នុងចំណោមបេក្ខជនដទៃទៀតនៃគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតបឋមនៃគណបក្សនេះ សំដៅដណ្ដើមកៅអីចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ខាងមុខ។ ការស្ទង់មតិនេះ បានរៀបចំឡើងដោយ Emerson បានបង្ហាញថា អតីតអនុប្រធានាធិបតី លោក Joe Biden ទទួលបានសម្លេងគាំទ្រចំនួន ៣៣ % ពោលគឺខ្ពស់ជាងគឺ ១៣ ពិន្ទុ បើប្រៀបធៀបនឹងព្រឹទ្ធសមាជិក លោក Bernie Sanders ដែលបានជាប់ចំណាត់ថ្នាក់លេខពីរ ដោយទទួលបានសម្លេងគាំទ្រចំនួន ២០ % ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនពេលបេក្ខជនចំនួន ២០ នាក់ នៃគណបក្សប្រជាធិបតេយ្យបានត្រៀមរៀបចំសម្រាប់ការជជែកដេញដោលជុំទី ២ ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី ៣០ ខែកក្កដានិងថ្ងៃទី ៣១ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ