អតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius៖ ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងវៀតណាម-អាមេរិក
(VOVWORLD) - ធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ និងមានរយៈពេលច្រើនឆ្នាំធ្វើការជាមួយវៀតណាម លោក Ted Osius បានវាយតម្លៃថា ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong មានឥទ្ធិពលយ៉ាងខ្លាំងលើការលើកកំពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Ted Osius។ (រូបថត៖ VOV) |
ក្នុងឆ្នាំ ២០១៥ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តបតាមការអញ្ជើញរបស់រដ្ឋបាលប្រធានាធិបតី Barack Obama។ លោកឯកអគ្គរដ្ឋទូត Ted Osius បានអះអាងថា ដំណើរទស្សន កិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលដែលលោកប្រធានាធិបតី Barack Obama បានទទួលស្វាគម និងជួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯសេតវិមាន។ នោះជាលើកទីមួយដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ យោងតាមលោកឯកអគ្គរដ្ឋទូត Ted Osius ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានអះអាងនូវការ គោរពចំពោះប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក ហើយនោះគឺជាមូលដ្ឋានដែល ជួយទំនាក់ទំនងទ្វេភាគី ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។
“ក្នុងទំនាក់ទំនងជាមួយអាមេរិក ទីមួយ វៀតណាមបានលើកកំពស់ទំនាក់ ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣ ហើយមួយទសវត្សរ៍ក្រោយមក នៅ ពេលដែលលោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាម តប តាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ភាគីទាំងពីរបានលើក កំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការដឹកនាំរបស់លោក អគ្គលេខាបក្ស Nguyen Phu Trong បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនង វៀតណាម-អាមេរិក”។
លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកកាលពីឆ្នាំ២០១៥។ (រូបថត៖ VOV) |
វាយតម្លៃអំពីកេរ្តិ៍មរតករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុង បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងវៀតណាម និង ប្រទេសនានាជុំវិញពិភពលោក លោកឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖
“ក្នុងរយៈពេលជិត ១៤ ឆ្នាំដែលលោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែង វៀតណាមបានធ្វើសមាហរណកម្មទាំងស្រុងទៅក្នុងសេដ្ឋកិច្ចពិភព លោក។ សេដ្ឋកិច្ចវៀតណាមមានកំណើនជាង ៦,៥% ក្នុងឆ្នាំនេះ។ វៀតណាមគឺជា មជ្ឈមណ្ឌលនៃបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម ហើយកាន់តែរីកចម្រើនក្រោយ មួយឆ្នាំៗ។ វណ្ណៈកណ្តាលក៏កំពុងអភិវឌ្ឍន៍ដែរ។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយ អាមេរិកមានភាពរឹងមាំ ខណៈពេលដែលការវិនិយោគពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ ខាងត្បូង ក៏ដូចជាប្រទេសផ្សេងទៀតកំពុងកើនឡើង។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបន្សល់ទុកនូវកេរ្តិ៍មរតកនោះ គឺប្រទេសវៀតណាមដែលកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕