អត្រាគាំទ្រប្រធានាធិបតី Biden បន្តស្ថិតនៅកម្រិតទាប
(VOVWORLD) - យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងក្រុមស្រាវជ្រាវទីផ្សារ Ipsos ប្រកាសនាថ្ងៃទី ៧ ខែ កុម្ភៈ បង្ហាញថា អត្រានៃការគាំទ្ររបស់ប្រជាជនអាមេរិកសម្រាប់ប្រធានាធិបតីដែលកំពុងកាន់អំណាច Joe Biden គឺស្ទើរតែស្ថិតក្នុងកម្រិតទាបបំផុតនៅក្នុងអាណត្តិ ពោលគឺអត្រា ៤១%។
ប្រធានាធិបតីអាមេរិកលោក Joe Biden ។ (រូបថត៖ Reuters) |
នៅក្នុងការស្ទង់មតិនេះ ចំនួន មនុស្ស ៦៥% បានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងដើរក្នុងទិសដៅខុស កើនឡើងយ៉ាងខ្លាំងពី ៥៨% ដែលត្រូវបានស្ទង់មតិនៅពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រុមអ្នកវិភាគ កិត្យានុភាព និងប្រជាប្រិយភាពរបស់ប្រជាជនលើប្រធានាធិបតី Biden អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើននៅក្នុងសភា កំពុងធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើសកម្មភាពហិរញ្ញវត្ថុរបស់សមាជិកគ្រួសារ និងបុគ្គលរបស់លោក Biden ពាក់ព័ន្ធនឹងការចោទប្រកាន់ ការប្រើប្រាស់ឯកសារសម្ងាត់ខុសបទបញ្ញាត្តិ៕