អ៊ីតាលីចាប់ផ្តើមការបង្កើតរដ្ឋាភិបាលថ្មី
|
ប្រធានាធិបតីអ៊ីតាលី លោក Giorgio Napolitano (Image: Vietnam+) |
(VOVworld) – នារសៀលថ្ងៃទី ១៤ កុម្ភៈ (តាមម៉ោង់តំបន់) នាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Enrico Letta បានផ្ញើពាក្យលាលែងពីដំណែងមកប្រធានាធិបតីនៃប្រទេស
នេះ លោក Giorgio Napolitano។ នាថ្ងៃដ៏ដែល គណៈរដ្ឋមន្ត្រីអ៊ីតាលីបានរំសាយ សំដៅបើកចេញការបង្កើតរដ្ឋាភិបាលថ្មី។ ព្រឹត្តិការនេះបានកើតមានឡើងបន្ទាប់
ពី ១ ថ្ងៃ កិច្ចប្រជុំវិសាម្មញ្ញនៃគណៈបក្សប្រជាធិបតេយ្យ (PD) កាន់អំណាចនៅ
អ៊ីតាលី។ ក្នុងកិច្ចប្រជុំពោលខាងលើ PD គាំទ្រអភិបាលក្រុង Florence លោក
Matteo Renzi ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីអ៊ីតាលី។ នាថ្ងៃនេះដែរ ប្រធានាធិបតី
អ៊ីតាលី លោក Giorgio Napolitano បានចាប់ផ្តើមពិគ្រោះយោបល់ជាមួយគណៈ បក្សនយោបាយអំពីការបង្កើតរដ្ឋាភិបាលថ្មី៕