អធិការបតីកាន់អំណាចអាល្លឺម៉ង់ចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រជាផ្លូវការ
(VOVworld) – នាថ្ងៃទី ៥ មករា អធិការបតីកាន់អំណាចអាល្លឺម៉ង់និងជាប្រធាន គណៈបក្សសម្ព័ន្ធកាតូលិកប្រជាធិបតេយ្យ លោកស្រី Angela Merkel បានចាប់ ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រជាផ្លូវការនៅរដ្ឋ Lower Saxony អាល្លឺម៉ង់។ គូរបក្សដិបក្ខរបស់លោកស្រី Merkel ក្នុងការបោះឆ្នោតសកលនាខែកាញ្ញាខាង
មុខ គឺ លោក Peer Steinbruck របស់គណៈបក្សប្រជាធិបតេយ្យសង្គម។ តាម
បណ្ដាការស្ទង់មតិនាពេលថ្មីៗនេះបានឲ្យដឹងថា៖ ទោះបីជា លោកស្រី Merkel ទទួលបានការគាំទ្រភាគច្រើនរបស់អ្នកបោះឆ្នោត ក្តី ប៉ុន្តែ វិបត្តិប្រាក់បំណូល
សាធារណៈនៅអឺរ៉ុបគឺជាកាសាល្បធំបំផុតចំពោះលោកស្រី Merkel ក្នុងការបោះ
ឆ្នោតលើកនេះ។ រីឯខ្លួនវិញ បណ្ដាអ្នកវិភាគបានចាត់ទុកថា៖ នាបច្ចុប្បន្នមិន
មាន គូរបក្សដិបក្ខណាមួយរបស់គណៈបក្សផ្សេងៗអាចប្រគួតប្រជែងនឹង
លោកស្រី Merkel ។ ដូច្នេះ ការដែល លោកស្រី Merkel អាចដណ្ដើម
ជ័យជំនះមិនជួបការពិបាកជាច្រើនទេ៕
|
គូរបក្សដិបក្ខរបស់លោកស្រី Merkel ក្នុងការបោះឆ្នោតសកលនាខែកាញ្ញាខាង មុខ គឺ លោក
Peer Steinbruck របស់គណៈបក្សប្រជាធិបតេយ្យសង្គម។ (Image: Internet) |