អធិបតេយ្យភាពរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ
|
អធិបតេយ្យភាពរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ |
(VOV)_រាជ្ជកាល Nguyen បានអះអាង និងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់
វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺគ្មានប្រែប្រួលឡើង។ សាស្ត្រា
ចារ្យរង បណ្ឌិត Do Bang អនុប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម និង
ជាប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រខេត្ត Thua Thien Hue បានអះអាងដូច្នេះ
ក្នុងសិក្ខាសាលា ស្ដីអំពី៖” អធិបតេយ្យភាពរបស់វៀតណាម ក្នុងប្រវត្តិសាស្ត្រ ”ដែល
បានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុងហ្វេខេត្ត Thua Thien Hue ។
នៅទីនេះ បទអន្តរាគមន៍ចំនួន២៧ បានអះអាងតួនាទី ការទទួលខុសត្រូវ
របស់រដ្ឋអំណាចវៀតណាម ក្នុងដំណាក់កាលផ្សេងៗ ចំពោះអធិបតេយ្យភាពកោះ
សមុទ្រ រួមចំណែកបំភ្លឺថែមទៀតអធិបតេយ្យភាពរបស់វៀតណាមចំពោះកោះសមុទ្រ
ហើយពីនោះ រួមចំណែកលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវ ការពារអធិបតេយ្យ
ភាពចំពោះកោះសមុទ្រ និងបូរណភាពដែនដីប្រទេសជាតិ៕