អ្នកជំនាញការអាមេរិក៖វៀតណាមមានការបោះជំហានក្នុងការគ្រប់គ្រងសេដ្ឋកិច្ច
|
កំណើន GDP របស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខគឺពី៦ដល់៧% (vietnamplus.vn) |
Vovworld-ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រចាំនៅទីក្រុង New York អាមេរិកអ្នកជំនាញការសេដ្ឋកិច្ច Bill Witherell នៃមូលនិធិ
វិនិយោគ Cumberland Advisors របស់អាមេរិកបានចាត់ទុកថា ក្នុងឆ្នាំនេះ វៀតណាម
មានការបើជំហានសកម្មនិងសំខាន់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងកែលំអរបរិយាកាស
វិនិយោគ។ លោក Bill Witherell បានសង្កើតធ្ងន់ថា ចំណុចសំខាន់គឺរដ្ឋវៀតណាម
កំពុងកែលំអរយ៉ាងខ្លាំងក្លាអប់រំនិងបណ្ដុះបណ្ដាលសំដៅលើកកំពស់សមត្ថភាពឲ្យ
ប្រភពធនធានមនុស្សបច្ចុប្បន្ន។ តាមលោក Witherell ថា បរិយាកាសវិនិយោគនៅ
វៀតណាមដើរតួនាទីស្នូលសំរាប់កំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ជាតិ។ តាមការ
ព្យាករណ៍របស់លោកថា កំណើន GDP របស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខគឺពី៦
ដល់៧%ដោយចរន្តទុនវិនិយោគបរទេសបន្តកើនឡើងជួយជំរុញការនាំចេញ៕