|
ជនភៀសខ្លួននៅអាល្លឺម៉ង់ (រូបថត៖EPA) |
(VOVworld) - មជ្ឈដ្ឋានអ្នកជំនាញការអាល្លឺម៉ង់នាថ្ងៃទី២៥ មករា បានចាត់ទុកថា
ភូមិឃុំនិងទីប្រជុំជនតូចៗនៅប្រទេសនេះអាចដើរតួនាទីសំរេចក្នុងការបញ្ចូលក្នុង
សង្គមសំរាប់បរិមាណជនភៀសខ្លួនភាគច្រើន ហើយជនភៀសខ្លួនទាំងនេះនឹង
ជួយបង្កើនឡើងវិញ បរិមាណចំនួនប្រជាជននៅតំបន់ជនបទដែលកាន់តែថយចុះ
នៅទីនេះ។
តាមអ្នកជំនាញការអំពីបញ្ហាជនភៀសខ្លួន Gudrun Kirchhoff ចំណុះវិទ្យាស្ថានបញ្ហា
នគរអាល្លឺម៉ង់ថា កំរិតជីវភាពរស់នៅទាប តំលៃជួលផ្ទះថោកនិងសហគមន៍ មាន
ការតភ្ជាប់យ៉ាងស្អិតរមួតនៅជនបទគឺជាកត្តាសំខាន់ៗក្នុងជោគជ័យនៃការបញ្ចូល
ជនភៀសខ្លួនក្នុងសង្គម៕