អ្នកជំនាញការអាហ្សង់ទីនស្ងើចសសើរសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាម
|
អ្នកជំនាញការអាហ្សង់ទីនស្ងើចសសើរសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាម (doisongphapluat.com) |
Vovworld-ដោយរាល់សមិទ្ធិសេដ្ឋកិច្ចដែលវៀតណាមទទួលបានក្នុងប៉ុន្មាន
ឆ្នាំកន្លងមក នាថ្ងៃទី១៤មេសា លោក Ezequiel Ramonneda អ្នកសម្របសម្រួលនៅ
មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-អាគ្នេយ៍នៃសកលវិទ្យាល័យជាតិ La Plata របស់
អាហ្សង់ទីនបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មរបស់វៀត
ណាម។ លោក Ramoneda បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៤ វៀតណាមបានក្លាយ
ទៅជាប្រទេសនាំចេញធំបំផុតនៃសមាគមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍(អាស៊ាន)
ទៅអាមេរិក ដណ្ដើមតួនាទីនាំមុខរបស់ប្រទេសផ្សេងៗនៅដំបន់ដូចជាថៃ ម៉ាឡេស៊ី
និងហ្វីលីពីន។ លោក Ramoneda បានចាត់ទុកថា មូលហេតុមួយក្នុងចំណោម
មូលហេតុដែលធ្វើឲ្យវៀតណាមក្លាយទៅជាកន្លែងទាក់ទាញវិនិយោគរបស់បណ្ដា
ប្រទេសដូចជាអាមេរិកជប៉ុនឬចិនគឺការបើកទ្វាខឿនសេដ្ឋកិច្ចរួមជាមួយគោល
នយោបាយអង្វែងកាលរបស់រដ្ឋទៀតផង៕