អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត
|
អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត (AP) |
Vovworld-លោក Vinod Anand មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិ
Vivekananda (VIF) ទើបនឹងមានបទសសេរលើកេហទំព័រ merinews.com នាថ្ងៃទី៤មិថុនារិះគន់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ លោក Vinod
Anand ចាត់ទុកថា ចិនបាននាំចេញការទាមទាអធិបតេយ្យភាពនៅសមុទ្រខាង
កើតដោយផ្អែកទៅលើរបស់ដែលហៅថា ខ្សែ៩កំណាត់ ដែលគ្មានមូលដ្ឋាន
កត្តិយុតរឺប្រវត្តិសាស្ត្រ ដោយហេតុនេះគ្មានគោលការណ៍រឺទម្លាប់អន្តរជាតិណា
យល់ព្រមឡើយ។
ស្ដីពីបញ្ហានេះលោក Andrea Margeletti ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិអ៊ីតាលីបានចាត់ទុកថា ប៉េកាំងកំពុងប្រើប្រាស់កំលាំងយោធាដើម្បីប្រឈមមុខនឹង
ប្រទេសណាកំពុងមានជំលោះជាមួយគេ។ ប្រការនេះបណ្ដាលភាពតានតឹងមិន
ត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងដំបន់ទាំងមូលទៀតផង។ លោក
Margeletti បានចាត់ទុកថា ការដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើតមិនត្រឹម
តែដោយផ្លូវការទូតរវាងប្រទេសមានជំលោះប៉ុណ្ណោះទេ ថែមទាំងត្រូវការមានការ
ជ្រៀតជ្រែករបស់ភាគីជាច្រើនទៀតផង។
នៅពិធីជួបសំណេះសំណាលអំពីវៀតណាមនាថ្ងៃទី៤មិថុនា អ្នកជំនាញការ
Juan Carlos Minghetti ពីមជ្ឈមណ្ឌលស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងសង្គមរបស់អាហ្សង់ទីន
បានអះអាងការដែលចិនដាក់ស្ថានីយ៍ខួងនិងបញ្ជូននាវានិងយន្តហោះយោធាមក
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមបានបង្ហាញថាប៉េកាំងស្វែងរកវិធានការដោះស្រាយជំលោះតាមរយៈកំលាំងយោធា។ លោកក៏បាន
សម្ដែងក្តីសង្ឃឹមថា ជំលោះរវាងវៀតណាមនិងចិននឹងបានដោះស្រាយដោយ
សន្តិវិធីនិងការសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕