អ្នកដឹកនាំរឿងអាមេរិកធ្វើខ្សែភាពយន្តស្ដីពីជនរងគ្រោះវៀតណាមដោយជាតិគីមីពុលDioxin

អ្នកដឹកនាំរឿងអាមេរិកធ្វើខ្សែភាពយន្តស្ដីពីជនរងគ្រោះវៀតណាមដោយជាតិគីមីពុលDioxin  - ảnh 1
លោកស្រី Sandy Northrop

          (VOV)_ក្នុងរយៈពេលថ្មីៗនេះ នៅលើគេហទំព័រនៃកាសែត New York (អា មេរិក) បានចុះផ្សាយខ្សែភាពយន្តឯកសារថ្មី ស្ដីពី ជាតិគីមីពុលពណ៌លឿង​ទុំ/Dioxin  ដែលកងទ័ពអាមេរិកបានប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ ខ្សែ​ភាពយន្ត
នេះបាន ធ្វើអោយមហាជនអាមារិក យល់ដឹងច្បាស់អំពីបណ្ដាផលវិបាកដ៏ធ្ងន់ធ្ងរ
របស់ ជាតិគីមីពុលនេះចំពោះមនុស្សច្រើនជំនាន់ រួមទាំងជនវៀតណាមនិងអតីត​ទាហានអាមេរិក។ លោកស្រី Sandy Northrop អ្នកដឹកនាំរឿងឯកសារ៖ ​“ជាតិគីមី ពុលពណ៌លឿងទុំ-ជំពូកចុងក្រោយនៃសង្គ្រាមវៀតណាម” ​បានអោយ​ដឹងថា៖  ក្នុងដំណើការអនុវត្តខ្សែភាពយន្តនេះ លោកស្រីបានទៅកាន់វៀតណាម និងជួន
សន្ទនាផ្ទាល់ជាមួយជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿង​ទុំ/Dioxin។​ ហើយតាមលោកស្រីថា៖ ការរងរបួសដោយ ជាតិគីមីពុលពណ៌​លឿងទុំ/Dioxin  ជាសញ្ញា១ដែលមិនអាចបំផ្លិចបានចំពោះសង្គ្រាមវៀតណាម ​ក្នុងដួងចិត្តប្រ ជាជនវៀតណាមផង និងអាមេរិកផង។ លោកស្រី Sandy Northrop​មានគោល
បំណងថា៖ខ្សែភាពយន្តនេះនឹងជួយឲជំនាន់វ័យក្មេងរំលឹកឡើងវិញ និងយល់ដឹង
ច្បាស់ ជាងផលវិបាកដោយសង្គ្រាមវៀតណាមដែលកងទ័ពអាមេរិក​បណ្ដាលឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ