អ្នកបោះឆ្នោតនៅអាមេរិកភាគច្រើនមិនគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់ បេក្ខជនទាំងពីររូប
|
ប្រធានាធិបតីអាមេរិក Barack Obana និងគូរបដិបក្ខ
លោក Mitt Romney (រូបថតៈ Internet) |
(VOVworld)-ខណៈពេលដែលនៅសល់តែ៥ខែទៀត ប្រជាជនអាមេរិកនឹងទៅបោះ
ឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី ប៉ុន្តែលទ្ធិផលស្ទង់មតិឲ្យដឹងថា អ្នកបោះឆ្នោតភាគ ច្រើនមិនយល់ព្រមចំពោះបណ្តាផែនការសេដ្ឋកិច្ចរបស់បេក្ខជនគណៈបក្សប្រជាធិប
តេយ្យ ប្រធានាធិបតី Barack Obama និងគូរបដិបក្ខរបស់គណៈបក្សសាធារណរដ្ឋ
អតីតអភិបាលរដ្ឋ លោក Mitt Romney។ តាមលទ្ធិផលស្ទង់មតិរបស់ ABC News/
Washington Post បានប្រកាសកាលពីថ្ងៃ១៣មិថុនាឲ្យដឹងថា៖ អ្នកបោះឆ្នោតជាង១
ពាន់នាក់នៅបណ្តារដ្ឋ ដែលបានសម្ភាសតាមទូរស័ព្ទចាប់ពីថ្ងៃទី ១ ដល់ទី១១មិថុនា
គឺ ៥៤%មិនយល់ព្រមចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក Obama។ អត្រា
អ្នកបោះឆ្នោតគាំទ្រនិងមិនគាំទ្របណ្តាសំណើសេដ្ឋកិច្ចរបស់លោក Mitt Romney គឺ
35% និង 47%៕