អ្នកបោះឆ្នោតវាយតំលៃខ្ពស់ដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច
|
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច |
(VOV)_បន្ទាប់ពីបានស្ដាប់សមាជិកសភាពិភាក្សាអំពីរបាយការណ៍ សេដ្ឋកិច្ច
សង្គមកិច្ចឆ្នាំ២០១៦ និងផែនការហិរញ្ញវត្ថុ ៥ឆ្នាំ នៅសម័យប្រជុំ នាព្រឹកថ្ងៃទី២វិច្ឆិកា
នៅសាលប្រជុំ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស បានវាយតំលៃខ្ពស់ចំពោះដំណោះស្រាយ
ខ្លាំងក្លាមានចរិតលក្ខណះលោតផ្លោះរបស់រដ្ឋាភិបាល។ អ្នកបោះឆ្នោតNguyen Duc
Thanh ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ នៃមហាវិទ្យាល័យហា
ណូយ បានចាត់ទុកថា៖ ការលើកកំពស់តួនាទីរបស់អង្គភាពអាជីវកម្មឯកជនបង្កើត
បរិយាកាសអាជីវកម្មបើកទូលាយ កាត់បន្ថយបែបបទរដ្ឋបាល គឺត្រឹមត្រូវ មានការជះ
ឥទ្ធិពលច្រើននិងបង្កើតឱកាសអោយការរីកចំរើនរបស់ខឿនសេដ្ឋកិច្ចវៀតណាម ក្នុង
ឆ្នាំនេះនិងបណ្ដាឆ្នាំជាបន្ត។
តាមបណ្ដាអ្នកបោះឆ្នោតទីក្រុងហូជីមិញថា៖ផែនការកែទម្រង់ខឿនសេដ្ឋកិច្ច
ដំណាក់កាល ២០១៦-២០២០ តភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន តាមទិស
លើកកំពស់គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពប្រកួតប្រជែង របស់ខឿនសេដ្ឋកិច្ច
គឺត្រឹមត្រូវ សមស្របជាមួយស្ថានភាពជាក់ស្ដែង។ លោក Do Ngoc Am អ្នកបោះឆ្នោត
មណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ យើងខ្ញុំពេញចិត្តយ៉ាងខ្លាំងដោយសារសមាជិកសភាបាននិយាយពិតនិយាយ
ត្រង់ ស្ដីអំពីបញ្ហានៅមានការជំពាក់ជំពិនខ្លាំងបំផុត នាបច្ចុប្បន្ន។ យើងខ្ញុំមានគោលបំណងថា៖ រដ្ឋសភាបន្តយកចិត្តទុកដាក់ និងមានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព នាំមកនូវក្តីសប្បាយរីករាយសំរាប់ប្រជាជន៕”