|
អ្នកបោះឆ្នោតអេកូសសម្រេចមិនបំបែកចេញពីចក្រភពអង់គ្លេស(VTV) |
(VOV)_តាមព័ត៍មានពីគណៈកម្មាធិការបោះឆ្នោតអេកូសនាថ្ងៃទី១៩ កញ្ញាថា៖
តាមលទ្ធផលរាប់សន្លឹកឆ្នោតជាលើកដំបូងមាន៖ អ្នកបោះឆ្នោតចំនួន៥៥,៤២% បាន
គាំទ្រ មិនផ្តាច់ចេញពីចក្រភពអង់គ្លេស ក្នុងការបោះប្រជាមតិដែលទើបនឹងបានប្រ
ព្រឹត្តទៅ។ តាមច្បាប់ អេកូសបានប្រកាសឯករាជ្យ ប្រសិនបើមាន៥០%+១ អ្នកបោះ
ឆ្នោត គាំទ្រសេចក្ដីសម្រេចចិត្តនេះ។
ពីទីក្រុងឡុង នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានជូនពរលោក
Alistair Darling បានដឹកនាំយុទ្ធនាការអំពាវនាវប្រជាជនអេកូសប្រឆាំងនឹង ការផ្តាច់
ចេញ ពីចក្រភពអង់គ្លេស ប្រកបដោយជោគជ័យ។ តាមគំរោង នាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron និងព្រះមហាក្សត្រី នឹងមានបទថ្លែងមតិ១ជាមួយ
ប្រជាជនអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ៕