អ្នកបោះឆ្នោតអឺរ៉ុបចូលរួមការបោះឆ្នោត EP 2019
(VOVWORLD) - អ្នកបោះឆ្នោតនៅក្នុងបណ្តាប្រទេសទាំង ២១ ក្នុងសហភាពអឺរ៉ុបកាលពីថ្ងៃទី ២៦ ខែឧសភា បានចូលរួមក្នុងការបោះឆ្នោតសភាអឺរ៉ុប (EP) ដែលរំពឹងថានឹងបង្កើតសាមគ្គីភាពនៃបណ្តាគណៈបក្សគាំទ្រដល់អឺរ៉ុប ហើយតាមរយៈនេះបង្កើតសន្ទុះរួមក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងកិច្ចការបរទេសនៅក្នុងប្លុក។
អ្នកបោះឆ្នោតអឺរ៉ុបចូលរួមការបោះឆ្នោត EP 2019 |
ទោះបីជាមានប្រទេសចំនួន ៧ ក្នុងចំណោមប្រទេសទាំង ២៨ ក្នុងសហភាពអឺរ៉ុប បានរៀបចំការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ នាថ្ងៃទី២៦ ខែឧសភា ត្រូវបាន ចាត់ទុកថាមានសារៈសំខាន់ណាស់នៅពេលដែលអ្នកបោះឆ្នោតនៃបណ្តាប្រទេសធំៗនៅសហភាពអឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញបានទៅបោះឆ្នោតផងដែរ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភាអ្នកបោះឆ្នោតនៅប្រទេស ហូឡង់ អង់គ្លេស អៀរឡង់ Malta ស្លូវ៉ានី Latvia និងសាធារណរដ្ឋឆែក បានទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកតំណាងឲ្យប្រទេសរបស់ខ្លួននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ អឺរ៉ុប។ យោងតាមលទ្ធផលបឋម នាពេលថ្មីៗនេះបានបង្ហាញថានៅពេលបញ្ចប់ការបោះឆ្នោតសភាអឺរ៉ុបនោះ ប្លុកគណបក្សប្រជាជនអឺរ៉ុប (EPP) និង សហភាពសង្គមនិយមនិងប្រជាធិបតេយ្យ (S & D) នៅតែជាគណបក្សចំនួន ២ ដែលខ្លាំងជាងគេបំផុតរ ដោយមានអាសនៈជាលំដាប់លំដោយគឺ ១៧៨ និង១៥២ ក្នុងអាសនៈសរុបនៅសភាអឺរ៉ុបចំនួន ៧៥១ ផង ដែរ៕