អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីMacedonia


អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីMacedonia - ảnh 1
អនុប្រធានរដ្ឋវៀតណាមសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Macedonia លោក Gjorge Ivanov (vietnamplus.vn)

        Vovworld-នៅពិធីជួបសន្ទនានាយករដ្ឋមន្ត្រី Macedonia លោក Nikola Gruevski
នាថ្ងៃទី២ធ្នូ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Macedonia
របស់អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ភាគីទាំងពីរបាន​ឯកភាពស្រាវជ្រាវ
បង្កើតយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីសហប្រតិបត្តិការសេដ្ឋកិច្ច
 បើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្ដុះ​បណ្ដាល​វប្បធម៍និង
ទេសចរណ៍។

        នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Trajco Velianovski ភាគី​ទាំង​ពីរ
បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភាទាំងពីរសំដៅ​បង្កើនការ
យល់ដឹងគ្នាទៅវិញទៅមកនិងផ្លាស់ប្តូរបទពិសោធន៍។ ប្រធានរដ្ឋសភា Velianovski
បានស្នើរភាំគីទាំងពីរពិនិត្យការបង្កើតក្រុមសមាជិកសភាមិត្តភាព​សំដៅបើកទូលាយ
ទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិវៀតណាម- Macedonia។

        ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋ​ Macedonia ភាគីទាំងពីរ​បាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីសេដ្ឋកិច្ចនិងកិច្ចព្រមព្រៀង
លើកលែងទដ្ឋាកាការទូត។

        មុននោះនៅការសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Macedonia លោក
Gjorge Ivanov នាថ្ងៃទី១ធ្នូ ភាគីទាំងពីរបានឯកភាពថា ការដែលប្រទេស​ទាំងពីរបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចក្នុង​ដំណើរទស្សនកិច្ច
នឹងបង្កើតក្របខ័ណ្ឌកត្តិយុតងាយស្រួលសំរាប់ជំរុញទំនាក់​ទំនងទ្វេភាគីនិងបង្កើន
តំលៃពាណិជ្ជកម្មរវាងប្រទេសតទាំងពីរ។ ស្ដីពីបញ្ហា​សមុទ្រ​ខាងកើត ថ្នាក់ដឹកនាំ
Macedonia បានគាំទ្រទស្សនគោលជំហររបស់​វៀតណាមដោះស្រាយជំលោះដោយ
សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុង​នោះ​មានអនុសញ្ញារបស់អង្គការសហប្រជា
ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ