អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន
|
អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន (vietnamplus.vn) |
Vovworld-ចាប់ពីថ្ងៃទី១៤ល់១៨មិនានៅទីក្រុង Sendai ខេត្ត Miyagi ជប៉ុននឹង
ប្រព្រឹត្តទៅសន្និសីទសកលលោកលើកទី៣ស្ដីពីការកាត់បន្ថយហានិភ័យដោយ
គ្រោះធម្មជាតិ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានដឹកនាំ
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទតាមសេចក្តីអញ្ចើញរបស់អគ្គលេខាធិការ
អង្គការសហប្រជាជាតិលោក Ban Ki Moon។
សន្និសីទលើកនេះជាឱកាសដើម្បីរដ្ឋាភិបាលបណ្ដាប្រទេសនិងភាគីទាក់ទិន
នានាក្នុងដំបន់អះអាងនូវកិច្ចសន្យាអនុវត្តក្របខ័ណ្ឌសកម្មភាព Hyogo ដំណាក់កាល
២០០៥-២០១៥។ នេះជាផែនការសកម្មភាពលំអិតលើក្របខ័ណ្ឌសកលលោកទាំង
មូលសំដៅកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិ ដែលត្រូវបានប្រទេសសមាជិក
អង្គការសហប្រជាជាតិចំនួន១៦៨អនុម័តនាឆ្នាំ២០០៥នៅទីក្រុង Kobe ខេត្ត Hyogo
ជប៉ុន។ សន្និសីទនឹងពិភាគ្សារាល់បទពិសោធន៍សំណើររបស់បណ្ដាប្រទេសដំបន់
ដែលទាក់ទិនដល់ការបង្កាទប់ទល់នឹងគ្រោះធម្មជាតិ អនុម័តលើក្របខ័ណ្ឌសកម្មភាព
Hyogo ដែលទាក់ទិនដល់ការបង្កាទប់ទល់នឹងគ្រោះធម្មជាតិក្រោយឆ្នាំ២០១៥ បង្កើត
របៀបសហប្រតិបត្តិការសំដៅអនុវត្តក្របខ័ណ្ឌសកម្មភាពនេះ៕