អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ប្រគល់អំណោយអោយអ្នកជំងឺជាកុមារ
|
អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ប្រគល់អំណោយអោយអ្នកជំងឺជាកុមារ(TTXVN) |
(VOV)_នារសៀលថ្ងៃទី ១ មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
Thi Doan រួមជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងការងារ យុទ្ធជន ពិការ និងសង្គមកិច្ចបានទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះកុមារចំនួន
៧០នាក់ កំពុងព្យាបាលជំងឺមហារីក នៅរដ្ឋធានីហាណូយ។ ចែករំលែកការលំបាក ជាមួយគ្រួសារនិមួយៗ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ រដ្ឋអំណាច ស្ថាប័នគ្រប់ជាន់ថ្នាក់ និងវេជ្ជបណ្ឌិតគ្រប់រូបនឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួនដើម្បីព្យាបាលជំងឺអោយក្មួយៗ។ លោកស្រី Nguyen Thi Doan បានសង្កត់
ធ្ងន់ថា៖
“ ខ្ញុំមានគោលបំណងថា៖វេជ្ជបណ្ឌិតគ្រប់រូបនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភបណ្ដាអ្នកជំងឺមហារីក។ ដំបូងបង្អស់គឺ ត្រូវជួយសង្គ្រោះអ្នកជំងឺរក្សាបានអាយុជីវិត ហើយបន្តទៀតគឺត្រូវថែទាំអោយបាន ល្អ តាំងពីការហូបចុកតទៅ។ និងត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រួសារក្មួយៗនេះនឹង នរចិត្ត និងនាំមកសេចក្ដីសង្ឃឹមចំពោះក្មួយៗ៕”