|
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre (VOV) |
Vovworld-នាព្រឹកថ្ងៃទី៤ធ្នូនៅខេត្ត Ben Tre លោកស្រី Nguyen Thi Kim Ngan
សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋសភាវៀតណាមបានជួប
សន្ទនាជាមួយអ្នកបោះឆ្នោតចំនួន២០០នាក់នៅឃុំ Vinh An និង An Hoa នៅស្រុក
Ba Tri ដើម្បីរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី
១៣។ អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់នូវលទ្ធផលនៃសម័យប្រជុំនាពេលកន្លង
មកនិងយកចិត្តទុកដាក់ដល់ការសួរដេញដោលនិងឆ្លើយសំនួរដេញដោលរបស់
សមាជិកសមាជិការសភានិងសមាជិករដ្ឋាភិបាលនាយករដ្ឋមន្ត្រី។
តាងនាមឲ្យគណៈប្រតិភូសមាជិកសភាលោកស្រី Nguyen Thi Kim Ngan បាន
កត់សម្គាល់រាល់សំណើររបស់អ្នកបោះឆ្នោតដើម្បីដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំ
នាពេលខាងមុខ។
នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយ
អ្នកបោះឆ្នោតស្រុក Giong Trom ផងដែរ៕