អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan
|
អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan កូរ៉េខាងត្បូង(http://m.btv.org.vn/) |
(VOV)_នាថ្ងៃទី ២៦កុម្ភះនៅរដ្ឋធានីហាណូយ (ប្រទេសវៀតណាម)នៅក្នុងជំនួបសន្ទនាជាមួយ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan កូរ៉េខាងត្បូង លោក Park Soo Kwan ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោក
Huynh Ngoc Son បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងការជួយឧបត្ថម្ភ
ជាក់ស្ដែងរបស់លោក Park Soo Kwan ក្នុងរាល់សកម្មភាពជំរុញទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូង។ អនុប្រ
ធានរដ្ឋសភាមានគោលបំណងថា៖នាពេលខាងមុខនេះ លោក Park Soo Kwan នឹងបន្តពង្រីកតួនាទីជាមិត្តជិតស្និទ្ធិរបស់ប្រជាជនវៀតណាម និងជាស្ពានតភ្ជាប់ដ៏សំខាន់
ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាង
ត្បូង …ល។ លោក Park Soo Kwan បានអោយដឹងថា៖ក្នុងដំណើរទស្សនកិច្ចនៅ
វៀតណាមលើកនេះ គណប្រតិភូនឹងជួបធ្វើការជាមួយថ្នាកើដឹកនាំរបស់ក្រសួង
ស្ថាប័ន និងតំបន់មួយចំនួននៅវៀតណាម ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស
វិនិយោគនៅវៀតណាម។ លោក Park Soo Kwan ក៏មានគោលបំណងដែរថា៖វៀត
ណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេស ជាពិសេសគឺ
អង្គភាពអាជីវកម្មកូរ៉េខាងត្បូង នឹងនរចិត្តវិនិយោគនៅវៀតណាម៕