អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឈីលី
(VOVworld) - សមាជិការការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឈីលី
ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥កក្កដា។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានមាន
ជំនួបសន្ទនាជាមួយប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet ប្រធានសភាជាន់
ខ្ពស់ឈីលីលោកស្រី Isabel Allende ប្រធានសភាជាន់ទាបឈីលីលោក Aldo Cornejo ក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាម និងនាយិការមជ្ឈមណ្ឌលជាតិអំពីនារី
ឈីលីលោកស្រី Claudia Pascual។នៅជំនួបសន្ទនាទាំងនេះ ភាគីទាំងពីបានផ្លាស់ប្ដូរអំពី
ការជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងការលាតត្រដាង
អនុវត្តលើបណ្ដាវិស័យសហប្រតិបតិ្តការទ្វេភាគីដ៏ជាក់ស្ដែងឈរលើឧត្តមភាពរបស់
ប្រទេសនិមួយៗ។ថ្នាក់ដឹកនាំរបស់ឈីលីបានសំដែងការព្រួយបារម្ភចំពោះបំរ៉ែបំរួល
នាពេលថ្មីនេះនៅសមុទ្រខាងកើត ហើយគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។
|
ប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet ទទួលជួបសន្ទនាជាមួយ
អនុប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan |
ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីសម្ពោធវិមានរំលឹក
វិញ្ញាណក័្ខន្តលោកប្រធាន Ho Chi Minh នៅសួនច្បាមួយដែលមានឈ្មោះរបស់លោក
នៅរដ្ឋធានី Santiago។សួនច្បានេះ បានកសាងចាប់ពីឆ្នាំ១៩៦៩ ដើម្បីសម្ដែងចំណង
សាមគ្គីភាព និងការគាំទ្ររបស់ប្រជាជនឈីលីចំពោះការតស៊ូរំដោះជាតិរបស់វៀត
ណាម។ថ្លែងមតិនៅពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ពីធី
សម្ពោធវិមានរំលឹកវិញ្ញាណក័្ខន្តលោក Ho Chi Minh នៅតំបន់នេះ គឺជាព្រឹត្តិការដ៏មាន
អត្ថន័យសំខាន់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងសហប្រតិបត្តិការរវាង
ប្រទេសទាំង២៕